ខឹងបងប្អូនស្តីបន្ទោសផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន
ខេត្តប៉ៃលិន៖យុវជនម្នាក់បានសម្រេចចិត្តផឹកថ្នាំបាញ់សម្លាប់ខ្លួន ព្រោះខឹងបងប្អូនស្តីបន្ទោស ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៥ ខែតុលា វេលាម៉ោង១៤ និង៣០នាទីនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងខេត្តប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនដែលស្លាប់ឈ្មោះ អ៊ុំ វណ្ណេត អាយុ១៨ឆ្នាំ មុខរបរធ្វើចំការ រស់ ភូមិ-សង្កាត់ខាងលើ។ ប្រភពបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារជនរងគ្រោះខឹងនឹងការស្តីបន្ទោសពីសំណាក់បងប្អូន ទើបសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ (ទឹកខៀវ) បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕