ពលរដ្ឋខ្មែរ ៤,៧១១,៤៥៤នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖មានប្រជាពលរដ្ឋខ្មែរចំនួន៤,៧១១,៤៥៤នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
គួរបញ្ជាក់ថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គ្រាដែលប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង៩.៦លាននាក់៕