២នាក់ប្តី​ប្រពន្ធត្រូវ​ឃាតករ​សម្លាប់​នៅ​កណ្តាល​វាលស្រែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2016 ក+ ក-

ខេត្តព្រៃវែង​៖​ប្ដី​ប្រពន្ធ អ្នករក​ស​ស៊ី​លក់​ខ្យង​២​នាក់​ត្រូវ​ឃាតករ​មិន​ស្គាល់មុខ​ចាក់​សម្លាប់ ខណៈដែល​កំពុង​ដើររក​ខ្យង​នៅ​វាលស្រែ​ចោល​កូន​ម្នាក់ និង​ចៅ​ម្នាក់​។ អំពើ​ឃាត​កម្មនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ខាងលិច ភូមិ​ព្រៃ​ផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ចំងាយ​៨៥០​ម៉ែត្រ ខាងលិច​ផ្ទះ​ជនរងគ្រោះ​។
​មន្ដ្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់ ប្រពន្ធ​ឈ្មោះ កាក់ ប៊ុន​ថា​ន អាយុ​៤៨ ឆ្នាំ រងរបួស​៣​កន្លែង (​ស្នាមរបួស​ភ្នែក​ខាងស្ដាំ ជំរៅ​បុក​ចូល​ជ្រៅ​ទៅក្នុង​សាច់​, របួស​ភ្នែក​ខាងឆ្វេង ជំរៅ​ជ្រៅ ទៅក្នុង​សាច់​, ស្នាម​បែក​ដាច់​បបូ​មាត់​ទាំង លើ​ទាំង​ក្រោម​) ប្ដី​ឈ្មោះ មាន យ៉​ន អាយុ​៤៣​ឆ្នាំ រងរបួស​៤​កន្លែង (​ស្នាមរបួស​ក្រោម​ប្រឡង់ ភ្នែក​ឆ្វេង មុត​ជ្រៅ​ចូលក្នុង​សាច់​, ស្នាមរបួស​ដាច់ ត្រចៀក​ឆ្វេង​, របួស​ក្នុង​ប្រឡង់​ភ្នែក​ខាងស្ដាំ​ចូល​ជ្រៅ​, របួស​ចំ​ក្រ​ចៀក​ស្ដាំ​)​។​
​ប្រភព​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំង​២​នាក់ ចេញ​ទៅរក​ខ្យង​នៅ​វាលស្រែ ម៉ោង​ប្រហែល​៩ និង​០០​យប់ ហើយក៏​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ សម្លាប់​ទាំង​២​នាក់ នៅ​នឹង​វាលស្រែ​តែម្ដង លុះ​ព្រឹក​ឡើង​ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​។ សមត្ថកិច្ច​បានបញ្ជាក់​ថា ឃាតកម្ម​មួយ​នេះ​ជា​រឿង​គំនុំ ហើយ​អាចពាក់ព័ន្ធ​ជំលោះ​រឿង​រក​ខ្យង ព្រោះតែ​២​នាក់​ប្ដី​ប្រពន្ធ​នេះ គាត់​ជា​អ្នករក​ស​ស៊ី​លក់​ខ្យង​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ យ៉ាង​ដុតដៃដុតជើង ដើម្បី​វែកមុខ​ឃាតករ យកមក​ផ្ទ​ន្ដា​ន​ទោស​ឲ្យ​ខាន​តែ​បាន​។​
​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​ចប់សព្វគ្រប់ សាកសព​ត្រូវបាន ប្រគល់​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-10-09-21-27-25-1fn-2016-10-09-21-27-25-2