ទណ្ឌិត​ដែល​ពាក់ព័ន្ធ​ការបង្កៃ​គ្រាប់បែក​នៅមុខ​ក្រសួង​ការពារជាតិ​រត់គេច​ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកទោស​ម្នាក់ ឈ្មោះ សោម ឯក បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ​យក​រូប លោក​ទៅពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ។ នេះ​បើ​យោងតាម​ការ​ផ្តល់ព័ត៌មាន ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ គឹម​សេង អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដែល​ត្រូវ​សារព័ត៌មាន​យកមក​ចុះផ្សាយ​នៅ​ព្រឹក​នេះ ។​
​លោក ចាន់ គឹម​សេង បាន​បញ្ជាក់ថា ការរត់​គេចខ្លួន​រប​ស់​អ្នកទោស​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១១​យប់មិញ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦​។ អ្នកទោស​ឈ្មោះ សោម ឯក ខាងលើនេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការដាក់​បង្កៃ​គ្រាប់បែក នៅខាងមុខ​ក្រសួង ការពារជាតិ​នាពេល​កន្លងទៅ ។​
​គួរ​បញ្ជាក់ថា លោក សោម ឯក ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន​៤៦​ឆ្នាំ​។ ក្នុងនោះ​ករណី​ទី​១ ពីបទ​បង្កើត​ចលនា​កងទ័ព​ក្បាល​ខ្លា ដោយ​ខុសច្បាប់ ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន​១៨​ឆ្នាំ និង​មួយ​ករណី​ទៀត ពីបទ​បំផ្ទុះ​គ្រាប់​ធ្វើ​ភេ​វរ​កម្ម នៅមុខ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០០៩ ដោយ​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២៨​ឆ្នាំ​៕

fn-2016-10-10-10-36-15-0