លោក អ៊ុំ សំអាន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ៦ខែ
រាជធានីភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក ហេង សុខណា ប្រកាសសាលក្រមផ្តន្ទាទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល នៅរសៀលថ្ងៃទី១០ ខែតុលា ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា ការប្រកាសសាលក្រមនេះ ធ្វើឡើងដោយកំបាំងមុខលោក អ៊ុំ សំអាន និង សហមេធាវី តែចាត់ទុកជាចំពោះមុខ ហើយបើកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍រយៈពេលមួយខែ៕