កំលាំង​កងរាជអាវុធហត្ថ​ចាប់​ឡាន​ដឹកឈើ​របស់​មន្ត្រីនគរបាល​ខេត្ត​រត​ន​គិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2016 ក+ ក-

​ដោយ​៖​ឡុង សា​រេ​ត​
​ខេត្ត​រន​ត​គី​រី​៖​ដោយមាន​ឈ្មោះ ផែន​ចាន់ វិបុល ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ដ្ផា​នន​គរ បាល​រតនគិរី បាន​ប្រព្រឹត្ត​ការជួញដូរ​ឈើ​ដោយ​ល្មើស​ទៅនឹង​ច្បាប់រដ្ឋបាល​ព្រៃឈើ ទើបបាន​កំលាំង កង រាជ​អាវុធ ខេត្ត​សហការ​ជាមួយ​ជំនាញរ​ដ្ផ​បាល​ព្រៃឈើ​ខេត្តរតនគិរី​ចុះ​ចាប់​រឹបអូស​យក​នៅ​វត្ថុតាង បទ ល្មើស​រួមមាន​រថយន្ត​កែច្នៃ​១​គ្រឿង និង​ឈើ​ប្រភេទ​លេខ​១​មួយចំនួន​នៅ​ចំណុច ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី កាលពី​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ ។​
​លោក​វរសេនីយត្រី ឃី សុខា មន្ត្រី​កង​រាជ​អាវុធ​ខេត្តរតនគិរី​បាន​បញ្ជាក់ថា ឈ្មោះ ផែន វិបុល ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេ​ដ្ផ​ក​កិច្ច​រូបនេះ​ជា​មុខសញ្ញា​រកស៊ី​ឈើ​ល្មើសច្បាប់​យូរណាស់​មកហើយ​ទើបបាន​កំលាំង​យើង​អង្កេត​តាម​ទាន់​ឈានដល់​ការចាប់​រឹបអូស​បាន​ជាក់ស្តែង​យ៉ាង​ដូចនេះ​លោក​បញ្ជាក់ទៀតថា ក្នុង​កិច្ច​សហ​ប្រ​និ​បិ​ត្ត​កា​រលើ​ករណីនេះ​សម្ថ​កិច្ច​យើង មិនបាន​ឃាត់ខ្លួន​នាក់​ពាក់ព័ន្ធ​ណា ម្នាក់​ទេ ដោយសារ​ក្នុងខណៈដែល​សម្ថ​កិច្ច​យើង​ចុះទៅ​ដល់ទី​តាំង​ក៌​ត្រូវបាន​នាក់​ពាក់ព័ន្ធ​គេចខ្លួន​អស់​។​
​ពាក់ព័ន្ធ​នឹង​ករណីនេះ​ផងដែរ​លោក ហង្ស ចាន់​ផល្លា មន្ត្រីរ​ដ្ផ​បាន​ព្រៃឈើ​ខេត្ត​រត​នះ​គិរី​បញ្ចាក់ ថា ឈើ​ទាំងនេះ​ជា​ប្រភេទ​ឈើ​លេខ​១​មាន​ចំនួន​២​ប្រភេទ​គឺ មាន​ឈើ​សុ​ក្រម និង​ឈើ​ខ្វាវ​ចំនួន​៥០​ដុំ ស្មើរ​នឹង​ពី​ម៉ែត្រ​គីប​នឹង​ប្រាំ​ផ្លាន ។​
​ប​ច្ច​ប្បន្ន​កំពុង​បាន​រក្សារ​ទុក​ក្នុង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃ​ខេត្តរតនគិរី និង រៀប ចំ​កសាង សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់ លោក​បញ្ចាក់​ទៀតថា​ក្នុងករណី​ម្ចាស់​ពាក់ព័ន្ធ មិនបាន ចូលខ្លួន​មក បង់ពិន័យ​តាម​កាលកំណត់​ទេនោះ ជំនាញរ​ដ្ផ​បាល​ព្រៃឈើ​គប្បី​បញ្ជូន​ទៅកាន់​តុលាការ ផ្ទុយទៅវិញ​ប្រ សិន​បើ​ម្ចាស់​ពាក់ព័ន្ធ​ចូលខ្លួន​មក​បង់ពិន័យ​តាមច្បាប់​គឺ ជំនាញរ​ដ្ផ​បាល​ព្រៃឈើ មាន​សិទ្ធ ប្រគល់ជូន​នូវ មធ្យ​បាយ​ពាក់ព័ន្ធ​និង​ការដឹក​ជ​ញ្ចូ​ន​ឈើ​ល្មើសច្បាប់​នេះ​ប្រគល់ជូន​ម្ចាស់​វិញ​ដោយ ឡែក ឈើ​រឹបអូស​ទុកជា​សម្បត្តិ​របស់រ​ដ្ផ ។​
​បើ​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពីរ​ដ្ផ​បាល​ព្រៃឈើ​ក្នុង​ម​ត្រា​១០១​បាន​ចែងថា​មន្ត្រី​សិ​វិល​ឬ​មន្ត្រី​កំលាំងប្រដាប់អាវុធ​រូប​ណា​បាន​ប្រ​ព្ត្រឹ​ត​នៅ​បទល្មើស​ព្រៃឈើ គឺ​ច្បាប់​ត្រូវ​ផ្តល់​ទា​ទោស​ទ្វេដង​គឺ​ជាប់ពន្ធ​ធានា​ពី​៥ ឆ្នាំទៅ​១០​ឆ្នាំ ដោយឡែក​មន្ត្រី​ប្រព្រឹត្ត​បទល្មើស​ឈ្មោះ ផែន វិបុល ជា​មន្ត្រី​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រូបនេះ មិន​ត្រូវបាន​ច្បាប់​ផ្តល់​ទា​ទោស​នោះទេ ដោយសារ​មន្ត្រី​រូបនេះ​ជាម​នុស្ស​ចំណិត​របស់លោក​វី​រះ​សេនីយ​ឯក នៅ តារា ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេ​ដ្ផ​កិ​ច្ចនៃ​ស្នងការ​ដ្ផា​ន​នគរបាល​ខេត្ត​រត​នះ​គិរី ។​យ៉ាងណាក្តី​លោក​វរសេនីយ៍ឯក នៅ តារា ធ្លាប់​និយាយថា​ការងារ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​មិន​ពាក់ព័ន្ធ​ទៅនឹង ការងារ​អង្គភាព​ទេ​បុគ្គល​ណា​ប្រព្រឹត្ត​ល្មើសច្បាប់​បុគ្គល​នោះ​ត្រូវ​ទទួលទោស​តាមច្បាប់​៕

unnamedunnamed-2unnamed-1