តុលាការកោះហៅលោក សម រង្ស៊ី មកសាកសួរទៀតហើយ
រាជធានីភ្នំពេញ៖តុលាការបានចេញដីកាកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មកសាកសួរបន្តទៀតហើយ ទាក់ទងករណីញុះញង់បង្កចលាចលប៉ះពាល់សន្តិសុខសង្គម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ។ យោងតាមដីកាគឺតុលាការកោះហៅលោក សម រង្ស៊ី ជាជនសង្ស័យ ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង៩ព្រឹកជាកំហិត។
ដីកាកោះហៅនេះ ត្រូវបានក្រុមមន្ត្រីនគរបាលយុត្តិធម៌យកទៅប្រគល់ជូននៅឯទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ហើយមេធាវីការពារក្តីលោក សម រង្ស៊ី បានចេញមុខទទួលដីកានេះ៕