ដីការ​ក្សា​ការពារ​ហាមឃាត់​មិនអោយ​លក់ បញ្ចាំ ដាក់​ធានា​គារ​ចលនា​ទ្រព្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2016 ក+ ក-

​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដី​កាស​សម្រេច​អោយ​ក្រុមហ៊ុន អា​លីម កម្ពុជា ខូ​អិ​ល​ធី​ឌី (ALIM CAMBODIA Co.LTD) ដែលមាន​ទីតាំងនៅ​ផ្លូវ​២២៤ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​តំណាង​ឈ្មោះ JOHN HUR មិនអោយ​អនុញ្ញាតិ​អោយ​លក់ ដូរ បញ្ចាំ ដាក់​ធនាគារ ឬ​ផ្ទេរ​សិទ្ធ​អោយទៅ​អ្នកដទៃ​រាល់​នៅ​ចលនា​វត្ថុ​ចំនួន​៧១១​គ្រឿង​ម៉ាស៊ីន​ទាំងអស់​ក្នុង​រោងចក្រ ។
​អប​សាលា​រាជធានី​ភ្នំពេញ​អនុវត្តន៍​ដីកា​សម្រេច​នេះ​នៅវេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ដោយមាន​លោក លឹម​ប្រុស តំណាង​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ លោក គឹម លី តំណាង​ចៅសង្កាត់​ចោមចៅ និង លោក សុខ ចន្ថា ដែលជា​មន្ត្រី​ចូលរួម​ដឹកនាំ​និង​អនុវត្តន៍​។​
យោង​លើ​ពាក្យសុំ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ដែល​ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​របស់​មេធាវី​តំណាងអោយ​ម្ចាស់បំណុល​មាន​ភាពស៊ីសង្វាក់​ជាមួយ​វិក្កយបត្រ​ចំនួន​២៥​សន្លឹក​ព្រមទាំង​ភស្តុតាង​នានា បញ្ញា​ក់ថា ក្រុមហ៊ុន ALIM CAMBODIA Co.LTD ដែលមាន​តំណាង​ឈ្មោះ​លោក JOHN HOR ជា​ជន​កូរ៉េ​នេះ​ពិតជា​ជំពាក់​ប្រាក់​ចំនួន ៦៩.៤០៦​ដុល្លារ (​ប្រាំមួយ​ម៉ឺន​ប្រាំបួន​ពាន់​បួន​រយ​ប្រាំមួយ​ដុល្លារ​) ពិតប្រាកដ​មែន​។
​ដើម្បី​គោរព​និង​ត្រូវ​អនុវត្តន៍​តាម​ដីកា​របស់​តុលាការ​និង​ច្រានចោល​នៅ​ការ​រឹបអូស​ក្រុម​ហ៊ុម​ត្រូវ​ផ្ញើរ​ប្រាក់​តំកល់​នៅ​តុលាការ​ចំនួន ៦៩.៤០៦​ដុល្លារ​ដែលជា​ប្រាក់​រំដោះ​៕

14647337_1775148356057060_1704575404_o14697263_1775148382723724_1915820598_o14699502_1775148352723727_1411099992_o14724241_1775148386057057_762895849_o