រថយន្តដឹកកម្មករក្រឡាប់របួសធ្ងន់ស្រាល២០នាក់នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖កម្មករ-កម្មការនីយ៉ាងហោចណាស់ចំនួន២០នាក់បានរងរបួសធ្ងន់-ស្រាលក្រោយរថយន្តដឹកកម្មកររោចក្រមួយគ្រឿងបានបើកក្រឡាប់ធ្លាក់ផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤នៅម្តុំ ឃុំអូរឧកញ៉ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមការរាយការណ៍បានជំហានដំបូងបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើង ដោយសារតែរថយន្តដឹកកម្មករបានបើកគេចរថយន្ត CRV មួយគ្រឿង ដែលបែកកង់បើកបញ្ច្រាសទិសគ្នា ទើបបង្កគ្រោះថ្នាក់តែម្តង៕