ខេត្តកណ្តាល៖បុរសម្នាក់ដោយសារខឹងម្តាយក្មេករឿងប្រពន្ធរត់ចោលក៏ជះកំហឹងមកលើ ស្លាកគណបក្ស។ ហើយវាយស្លាកសញ្ញាគណបក្សនេះកម្ចេកចោលតែម្តង។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ឈ្មោះ គុន នារី ក្នុងភូមិទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។
សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កមានឈ្មោះ ញឹម សុជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ។ ចំណែកជនរងគ្រោះ ឈ្មោះ ទែន សុខ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ មុខរបរ កសិករ និងជាជំទប់ទី១ គណៈបក្សសង្គ្រោះជាតិឃុំឈើខ្មៅ និងឈ្មោះ គុន នារី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយក្មេកជនសង្ស័យ និងមានទីលំនៅ ភូមិឃុំកើតហេតុ មុខរបរកសិករ៕