ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងជំនាញកងរាជអាវុធខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកនិងជួញដូរថ្នាំញៀនដោយខុសច្បាប់ពីរករណីផ្សេងគ្នាក្នុងបទល្មើសជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យ២នាក់និងថ្នាំញៀនចំនួន៣កញ្ចប់បញ្ជូនទៅតុលាការ។
ហេតុការណ៍បង្ក្រាបករណីរក្សាទុកនិងជួញដូរថ្នាំញៀនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៦ នៅចំណុចភូមិ អូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ស៊ិន ស៊ីណាល់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិ អណ្តូងចេញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ។
និងមួយករណីទៀតឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នៅចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះនង់ បូណា ហៅមាំង ភេទប្រុស អាយុ២៧ឆ្នាំរស់នៅ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។
វត្ថុតាងដកហូតបានរួមមាន៖១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក )ចំនួន ៣ កញ្ចប់ ទម្ងន់ស្មើ ៤៥,៩៧ ក្រាម។ ២-ទូរស័ព្ទដៃ ចំនួន២ គ្រឿង។៣-ម៉ូតូ ចំនួន២គ្រឿងម៉ាកហុដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ ២០១៤ពាក់ស្លាកលេខ បាត់ដំបង 1Q 6555 និងមួយគ្រឿងម៉ាកវេវសេរីចាស់ ពណ៌ក្រហមគ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានការិយាល័យជំនាញអាវុធហត្ថខេត្តបាត់ដំបង បានកសាងសំណុំ រឿងបញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
បញ្ជូនជនសង្ស័យ២នាក់ និងថ្នាំញៀន៣កញ្ចប់ទៅតុលាការ