ដោយ៖ប៉ែន សុផល
បាត់ដំបង៖កុមារាម្នាក់ជិះលើឥវ៉ាន់អេតចាយដាក់ក្រោយលើម៉ូតូកង់៣ឪពុកជាអ្នកឌុបដោយមិនបានប្រុងប្រយ័ត្នបើកបរក្នុងល្បឿនលឿនបណ្តាលឲ្យក្មេងប្រុសជាកូនបានផ្ងារធ្លាក់ទៅក្រោយបោកក្បាលនឹងថ្នល់ស្លាប់ពេលបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។
ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយគួរអោយរន្ធត់នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោកអធិការស្រុក
ស្រុកភ្នំព្រឹកបានឲ្យដឹងថានៅថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦នៅវេលាម៉ោង១៥ និង០០នាទី នៅចំណុចសៃឡូធានប៉ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។
ក្មេងប្រុសរងគ្រោះឈ្មោះ ប៊ុត សំណាង អាយុ០៥ឆ្នាំ ឪពុកក្មេងរងគ្រោះជាអ្នកបើកម៉ូតូកង់បី ឈ្មោះ ម៉ន ចិត អាយុ៣៣ឆ្នាំ និងម្តាយឈ្មោះ ស៊ូ សារ៉ុន អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មូលហេតុៈ ក្មេងរងគ្រោះ ជិៈលើម៉ូតូដែលដឹកការុង បណ្តាលឲ្យផ្ងារក្រោយធ្ងាក់ធ្លាក់បាក់ ក បណ្តាលឲ្យស្លាប់តែម្តង ។
បន្ទាប់ពីកើតហេតុការសមត្ថកិច្ចបានទៅកន្លែងកើតហេតុធ្វើការពិនិត្យសាកសពរួចបានឲ្យដឹងថាពិតជាធ្លាក់ពីលើម៉ូតូបាក់កស្លាប់ពិតប្រាកដមែននិងរៀបចំសំណុំឯកសាទៅតាមផ្លូវច្បាប់បានប្រគល់សាកសពឲ្យឳពុកម្តាយទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ជិះម៉ូតូដឹកអេតវចាយឲ្យកូនអង្គុយលើការ៉ុងធ្លាក់បោកក្បាលស្លាប់