សាលដីកាស្ថាពរលើជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹងប្រកាសថ្ងៃទី២៣វិច្ឆិកា
រាជធានីភ្នំពេញ៖អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងប្រកាសសាលដីកាស្ថាពរលើសំណុំរឿង០០២/០១ ដែលមានជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩ ព្រឹក ។ ការប្រកាសនេះនឹងធ្វើឡើងនៅសាលសវនាការរបស់ អ.វ.ត.ក៕