កម្ពុជាបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសពី៨ពាន់ទៅ១ម៉ឺននាក់ក្នុងមួយខែៗ
រាជធានីភ្នំពេញ៖គិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងក្រុមហ៊ុនឯកជនមានចំនួនពី៨ពាន់ទៅ១ម៉ឺននាក់ក្នុងមួយខែៗ ។ នេះបើយោងតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្ថែមថា មានក្រុមហ៊ុនជាង ៦០ ដែលទទួលបានសិទ្ធិស្របច្បាប់ក្នុងការរៀបចំបែបបទនិងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ។ ចំណែកចំណូលបានមកពីពលករទៅធ្វើការនៅក្រៅប្រទេសមានចំនួនជាង ១០០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលពួកគេបានផ្ញើមកឲ្យក្រុមគ្រួសារ៕