តុលាការកំពូលនឹងបើកសវនាការសំណុំរឿង លោក កឹម សុខា នៅថ្ងៃ២៨តុលា
រាជធានីភ្នំពេញ៖តុលាការកំពូលគ្រោងនឹងបើកសវនាការសំណុំរឿងលោក កឹម សុខា ដែលជាប់ចោទពីបទ បដិសេធក្នុងការចូលខ្លួន នាថ្ងៃទី២៨ ខែតុលាខាងមុខនេះ។
ទាក់ទងសំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ ៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន ក្នុងការចូលបំភ្លឺតុលាការ ក្នុងនាមសាក្សីករណីសញ្ចារកម្មដែលមាននាងខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ៕