គ្រូ​គង្វាល​សាសនា​ស៊ូ​គ្រិស្ត​កូរ៉េ​ម្នាក់នាំ​ក្មេងស្រី​ខ្មែរ​ទៅ​រួមភេទ​ក្នុង​វិហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

​ខេត្តសៀមរាប​៖​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ខេត្ត​សៀ​បរាម ធ្វើការ​ឃាត់​គ្រូ​សាសនា​យេស៊ូគ្រិស្ត​ជនជាតិ​កូរ៉េ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​រួមភេទ​ជាមួយ​ក្មេងស្រី​ខ្មែរ​បានសម្រេច​រហូតដល់​ទៅ​៨​នាក់​។ ហេតុការណ៍​ឃាត់ខ្លួន​នោះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​វិហារ​យេស៊ូគ្រិស្ត​មួយ ស្ថិតនៅ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ជនសង្ស័យ​មានឈ្មោះ PARK YOUL អាយុ​៦២​ឆ្នាំ ស្នាក់នៅ​វិហារ​យេស៊ូគ្រិស្ត​ខាងលើ ហើយ​ជនសង្ស័យ​រូបនេះ​បាន​លួងលោម​រួមភេទ​ជាមួយ​ក្មេងៗ​បាន​រហូតដល់​៨​នាក់ ជា​ថ្នូរ​នឹង​ការ​ឲ្យ​ប្រាក់​បន្តិចបន្តួច​ចាយ​។ សកម្មភាព​រួមភេទ​នោះ​ធ្វើឡើង ចាប់តាំងពី​ឆ្នាំ​២០១១ ដោយ​ក្មេងស្រី​រងគ្រោះ​ទាំងនោះ​មាន​អាយុ​ចន្លោះ​ពី​១៣​ឆ្នាំ ដល់​២១​ឆ្នាំ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

untitled-1