ខេត្តក្រចេះ៖បុរសម្នាក់ត្រូវបាននគរបាលស្រុកស្នួលសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះឃាត់ខ្លួនពាក់ព័ន្ធករណីធ្វើចរាចរប្រាក់ដុល្លារក្លែងក្លាយចំនួន២១៥ដុល្លារ និងម៉ូតូ១គ្រឿង។ ការឃាត់ខ្លួននេះធ្វើឡើងក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី លន់ សុផាត ស្នងការខេត្តកាលពីវេលាម៉ោង១១ និង០០ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
លោក ចាន់ សុខគីម អធិការស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះផល ចន្ថា ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ក សំណាង ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិឃ្សឹមគ្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បុខរបរលក់ឥវ៉ាន់។
លោកអធិការបន្តថា ជនសង្ស័យបានយកលុយដុល្លារក្លែងក្លាយទាំងនេះទៅទិញឥវ៉ានពីជនរងគ្រោះ តែជនរងគ្រោះមិនដឹងថា លុយនោះក្លែងក្លាយ ដែរពេលយកលុយនោះទៅចាយនៅទីផ្សារទើបដឹងថា លុយនោះក្លែងក្លាយហើយជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅអធិការស្រុកស្នួល។
លោកអធិការបន្តទៀតថា ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះកម្លាំង លោកចេញប្រតិបត្តិការឈានដល់ ការឃាត់ខ្លួនសង្ស័យ នៅចំណុចចភូមិ ឃុំខាងលើហើយជនសង្ស័យ ក្រោយពីឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលដក់ហូតបានលុយដុល្លាក្លែងក្លាយចំនួន២១៥ដុល្លានិងម៉ូតូ១គ្រឿងហើយជនសង្ស័យ និង វត្ថុតាងត្រូវបញ្ជូនទៅកាន់ការិយាលយ័ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកនេះហើយ៕