បញ្ជូនឃាតករ​សម្លាប់ក្មេងស្រី​យក​ក្រវិល​កាឡៃ​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

ខេត្ត​កែប​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​ប្លន់​សម្លាប់​ក្មេងស្រី អាយុ​៧​ឆ្នាំ​ម្នាក់ យក​ក្រវិល​កាឡៃ​តម្លៃ​២,៥០០​រៀល នៅ​សាលាដំបូង​ខេត្តកំពត​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃត្រង់ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅនេះ មាន​ករណី​ប្លន់​សម្លាប់​ក្មេងស្រី យក​ក្រវិល​កាឡៃ​មួយគូរ តម្លៃ​២,៥០០​រៀល នៅ​ចំណុច​ចំការ​ចុង ភូមិ​ពី​ខាងជើង​ផ្លូវ​រថភ្លើង ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ដោយ​ជនរងគ្រោះ​ឈ្មោះ អែម លីហ្សា អាយុ​៧​ឆ្នាំ ជា​កូន​របស់​ឈ្មោះ អែម វិចិត្រ និង​ប្រពន្ធ​ឈ្មោះ ទ្រី ចិន រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​៕

fn-2016-10-19-10-49-23-3fn-2016-10-19-10-49-23-1