អាជ្ញាធរមិនឲ្យបក្សប្រឆាំងធ្វើពិធីរម្លឹកថ្ងៃ២៣តុលានៅទីលានប្រជាធិបតេយ្យ
រាជធានីភ្នំពេញ៖សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានចេញសេចក្តីជូនដំណឹងទៅគណបក្សសង្គ្រោះជាតិដោយប្រាប់ថា ការរៀបចំកម្មវិធីជួបជុំអបអរសាទរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលាខាងមុខនេះ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យរៀបចំនៅទីលានប្រជាធិបតេយ្យនោះទេ ដោយឲ្យរៀបចំនៅទីស្នាក់ការគណបក្ស ឬទីតាំងឯកជនសមរម្យណាមួយវិញ៕