សម្ភារៈចុះឈ្មោះបោះឆ្នោត​​នៅ​ឃុំ​ព្រៃ​ល្វា​ត្រូវចោរលួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

​ខេត្តតាកែវ​៖​មន្ត្រីនគរបាល​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹងថា យប់មិញ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវ​ក្រុមចោរ​ចូល​លួច​យក​សម្ភារៈ​អស់​ជាច្រើន​។​
​មន្ដ្រីនគរបាល​ដដែល​បញ្ជាក់ថា សម្ភារ​ដែល​បាត់បង់​រួមមាន ម៉ូនីទ័រ​កុំព្យូទ័រ​១, ម៉ាស៊ីន​ស្កែ​ន​ខ្ចៅដៃ​១, អាគុយ​ផ្ទុក​ថាមពល​១, ឌុយ​សាក​ថ្ម​កុំព្យូទ័រ​១, ម៉ូ​ឌឹ​ម (​អ៊ិន​ធើ​ណេ​ត​)១, កាមេរ៉ា​១, ម៉ៅ​កុំព្យូទ័រ​១, ផ្លាស់​១, ទ្រនាប់​ម៉ៅ​១ និង​ខ្សែ Network ១​ឈុត​។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃកប្បាស កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ក្រុមចោរ​មក​ផ្តន្ទាទោស​តាមច្បាប់​៕

fn-2016-10-21-11-36-10-0