Range Rover (Mini) ពន្លះ​រង្វង់​មូល​វត្តភ្នំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាល​ឲ្យ​ខូច​រថយន្ត តែ​មនុស្ស​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ត្រង់ចំណុច​រង្វង់​មូល​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Range Rover (Mini) ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-4777 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​សំដៅ​ទៅកាន់​រង្វង់​មូល​វត្តភ្នំ​។ លុះ​មកដល់​ចំណុចកើតហេតុ ដែលមាន​ផ្លូ​វោ​ង​ត្រង់​រង្វង់​មូល​នោះ អ្នកបើកបរ​បង្ក​ខាងលើ​មិនបាន​បន្ថយល្បឿន​នោះទេ​ភ្លាមៗ​នោះ​ធ្វើ​ឲ្យ​រថ​ន្ត​ជ្រុល​ទៅបុក និង​ខឿន​ចិញ្ចើមផ្លូវ​យ៉ាង​ពេញទំហឹង ដែល​ណ្តា​ល​ឲ្យ​រថយន្ត​ហោះ​ទៅមុខ​ក្រឡាប់​ជាច្រើន​ត្រឡប់ រង​កា​រូ​ច​ខាត​ស្ទើរ​ទាំងស្រុង តែ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់​នោះទេ ព្រោះ​បាន​ពោង​សុវត្ថិភាព​ជួយ​កា​ពារ​។​
​ក្រោយ​កើតហេតុ​រថយន្ត​ត្រូវបាន​ខាង​ជំនាញ​ស្ទួ​ច​យកទៅ​រក្សាទុក នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

fn-2016-10-24-07-42-47-3fn-2016-10-24-07-42-48-4fn-2016-10-24-07-42-47-0