ខេត្តបាត់ដំបង៖ក្រុមជនមិនស្គាល់មុខមួយក្រុមបានលួចមេគេអ្នកភូមិដឹកទៅសម្លាប់ពន្លះយកសាច់ តែ ត្រូវពលរដ្ឋភ្ញាក់ផ្អើលដឹងទាន់ ជនទាំងនោះភ័យនាំគ្នារត់ចោលមេគោនោះនៅកណ្តាលផ្លូវ ដែលហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹកថ្ងៃទី២៤ តុលា ២០១៦ នេះ ស្ថិតនៅខាងជើងចម្ងាយពីផ្ទះ១៥០ម៉ែត្រ (លើផ្លូវជាតិ៥៧) ក្នុងភូមិសំរោង ឃុំថ្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ប្រភពឱ្យដឹងថា ម្ចាស់មេគោខាងលើឈ្មោះ ឆន ពេជ្រ អាយុ៤៧ឆ្នាំ ជាអ្នកធ្វើស្រែ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ បានភ្ញាក់ផ្អើលបាត់មេគោរបស់ខ្លួន តាំងពីវេលាម៉ោង៣ទៀបភ្លឺមកម្ល៉េះ ដោយនាំគ្នាដើររក។ ចំណែកក្រុមចោរមិនស្គាល់នោះទេ តែដឹងថា អាចមានគ្នាលើស២នាក់ឡើងទៅ បានរត់ចោលមេគោនោះ ដោយឃើញពន្លះសាច់គោយកបានសាច់ភ្លៅប៉ុណ្ណោះ និងបន្សល់កាំបិតប៉័ងតោ១ នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាចោរ និងប្រគល់មេគោនោះឱ្យម្ចាស់ផងដែរ៕
មេគោមួយក្បាលត្រូវជនមិនស្គាល់មុខលួចទៅពន្លះសាច់