ភ្លេចខ្លួន​មួយ​ភ្លែត​បាត់បង់កូន​​!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្មេងប្រុស​ម្នាក់ ខណៈដែល​ម្តាយ​បណ្តោយ​ឲ្យ​លេង​ក្រោមផ្ទះ​តែម្នាក់ឯង ហើយ​ដើរទៅ​ដួស​ទឹក​លេង​ក៏​ធ្លាក់​ចូលក្នុង​ពាង​លង់​ស្លាប់​តែម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ក្តី​ចាស់​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឳ​ពុក​ក្មេងរងគ្រោះ ឈ្មោះ ហ៊ុន ពិសិដ្ឋ អាយុ​៣៣​ឆ្នាំ ម្តាយ​ឈ្មោះ អ៊ុំ សុខា អាយុ​៣៥​ឆ្នាំ ចំណែក​ក្មេងប្រុស​រងគ្រោះ​លង់ទឹក​ស្លាប់​នោះ​មានឈ្មោះ ហ៊ុន វិ​រះ​បុត្រ អាយុ​១​ឆ្នាំ​ក្រុមគ្រួសារ​នេះ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​ប្រភពពី​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ម្តាយ​បានដាក់​កូន​ឲ្យ​លេង​នៅក្រោម​ផ្ទះ​ហើយ​គាត់​ឡើង​ដាំ​ស្ល​ម្ហូបអាហារ​បាន​បន្តិច​គាត់​ក៏​ចុះមក​យក​កូន​វិញ​តែ​មិនឃើញ​កូន​ហើយ​រកមើល​ផ្ទះ​ជិតខាង​មិនឃើញ​រួច​រត់​មកលើ​ល​ពាងទឹក​ស្រាប់តែ​ឃើញ​កូន​ខ្លួន​ធ្លាក់​ក្នុង​ទឹក​ពាង​លង់​ស្លាប់បាត់​ក៏មាន​ការភ្ញាក់ផ្អើល​តែម្តង​។​សព​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

3422