រថយន្ត​ដាច់​កង់​រត់​ទៅបុក​លោក​យាយ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2016 ក+ ក-

​ខេត្តពោធិ៍សាត់​៖​លោកយាយ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយ​រថយន្ត​ISUZU មួយគ្រឿង​កំពុង​តែបើ​កបាន​ដាច់​កង់​មុខ​ខាងឆ្វេង ហើយ​រត់​ទៅបុក​ដល់​ក្នុងផ្ទះ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នេះ កើតឡើង​នៅវេលា​ម៉ោង​០៦ និង​២០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២១៩ និង​២២០ ស្ថិត​ក្នុងភូមិ​ស្វាយដូនកែវ​១ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​
​លោក នាង វុ​ធ អធិការនគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នេះ បង្កដោយ​រថយន្ត​ម៉ាក​ISUZU ពណ៌​បាំ​តង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2430 បើកបរ​ដោយ​ឈ្មោះ បូរ វ​ណ្ណី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង ធ្វើដំណើរ​ពី​លិច​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ដាច់​កង់​មុខ​ខាងឆ្វេង ហើយ​រត់​ទៅបុក​លោកយាយ​ឈ្មោះ ជុច យុន អាយុ​៦៧​ឆ្នាំ ដល់​ក្នុងផ្ទះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​
​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្ត រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ដោយឡែក​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14656357_1237631962947141_9185805097143146193_n14681827_1237632052947132_65081254883330807_n