សង្សារ​នាំទៅ​ឡើង​ឋាន​សួគ៌ា​នៅក្នុង​សណ្ឋាគារ​ព្រឹក​ឡើង​ស្លាប់​!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នារី​ខារ៉ាអូខេ​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​នៅក្នុង​សណ្ឋាគារ​មេគង្គ​ហេង​មហាផល​ក្រោយពី​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ត្រូវជា​គូសង្សា​បាន​នាំ​នាង​មក​ដេក​ទៅ​រួមភេទ នៅក្នុង​សណ្ឋាគារ​ហេង​មហាផល​នេះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៥ ខែតុលា​ឆ្នាំ​២០១៦ នៅក្នុង​សណ្ឋាគារ​មេគង្គ​ហេង​មហាផល​ផ្លូវ​កែវ​ចិន្តា​ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​
​ស្ត្រី​រងគ្រោះ​មានឈ្មោះ ទុំ គឹម​ហ៊ី អាយុ​២៥​ឆ្នាំ បំរើការ​ងារ​នៅ​ខារ៉ាអូខេ​៧២ ផ្លូវ​២៧១ សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​។ ចំណែកឯ​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​នាំ​ស្រី​ខារ៉ាអូខេ​នាំទៅ​រួមភេទ​រហូតដល់​ស្លាប់​នោះ​មានឈ្មោះ គង់ រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជាម​ន្ត្រី​PM​ក្រុងភ្នំពេញ​។​
​ប្រភព​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​និង​បុរស​ជាម​ន្ត្រី​អាវុធហត្ថ​ខាងលើ​ត្រូវគេ​ដឹងថា មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​មាន​រយះពេល​ជាង​៥​ខែ​មកហើយ នៅ​មុនពេល​កើតហេតុ ពួកគេ​ទាំង​២​នាក់ បានមក​ចូលរួម​ក្នុង​កម្មវិធី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ នៅ​ម្តុំ​បឹងត្របែក ។ ក្រោយពី​ផឹកស៊ី​រួច​អ្នក​ទាំង​ពីរបាន ធ្វើដំណើរ​មក​ដេករួមរ័ក​នៅក្នុង​សណ្ឋាគារ​ខាងលើ ។​
​បើ​យោងតាម​ប្រភព​ពត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅក្នុង​សណ្ឋាគារ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ម៉ោង​ប្រហែលជា​១១​និង​៣០​នាទី​យប់ ថ្ងៃទី​២៤​ខែតុលា ឆ្នាំ​២០១៦ គេ​បានឃើញ​មនុស្ស​ប្រុស​-​ស្រី​ពីរ​នាក់​ជិះ​រថយន្ត​មួយគ្រឿង​មក​ជួល​បន្ទប់​លេខ​១០៥ ស្នាក់នៅ លុះ​មកដល់​ម៉ោង​ជិត​5​ទៀបភ្លឺ ស្រាប់តែ​គេ​បានឃើញ​បុរស​ម្នា​ក់បាន​បី​នារី​ជា​សង្សារ​ចុះមក​ក្រោម ដាក់ចូល​ក្នុង​រថយន្ត​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ស្លាប់​នៅ​ខ​ណះ​ពេល​ដឹក​ដល់​មន្ទី​ពេទ្យ​តែ​គេ​សង្ស័យថា ជនរងគ្រោះ​ត្រូវបាន​ស្លាប់​តាំងពីរ​នៅក្នុង​សណ្ឋាគារ​មក​ម្លេះ​។​ក្រោយពី​ដឹងថា​ជនរងគ្រោះ​ស្លាប់ ក្រុមគ្រូពេទ្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​សន្និដ្ឋានថា​ជនរ​ង​គ្រោះ​ស្លាប់​ដោយ​គាំងបេះដូង រួច​ក៍​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

image1635