ប្រជា​ការពារ​ភូមិ​ម្នាក់​ស្រវឹង​យំ​ស្រែ​ចោទ​ឳ​ពុក​ក្មេក​​វាយ​ធ្វើបាប​កូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2016 ក+ ក-

​ភ្នំពេញ​៖​ប្រជា​ការពារ​ភូមិ​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោគ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​កូនប្រុស​២​នាក់ ទៅប្ដឹង​នគរបាល ប៉ុស្ដិ៍នគរបាល​ចោមចៅ ចោទប្រកាន់​ឳ​ពុក​ក្មេក​របស់ខ្លួន​ថា បាន​វាយ​ធ្វើបាប​កូនប្រុស របស់គាត់​ដែលមាន​អាយុ​ទើបតែ​៣​ឆ្នាំ​។​
​ខណៈពេល​ទៅដល់​ប៉ុស្ដិ៍នគរបាល​បាន​ស្រែកយំ​ឱប​កូនប្រុស ទាំងពីរ​នាក់​របស់ខ្លួន ហើយ​សុំ​ឲ្យ​នគរបាល​ចាត់ការ​ឳ​ពុក​ក្មេក​។ ប៉ុន្តែ​ដោយសារ​គ្មាន​របួសស្នាម និង​មើលទៅ​គ្រាន់តែ​វាយ​ដោយ​រំពាត់​តូចតាច​និង​វាយ​បន្តិចបន្តួច ជាការ​ប្រដៅ​មិនមែន​ធ្វើ​ទារុណកម្ម​ក្នុងការ ស្អប់​នោះ នគរបាល​បានធ្វើ​ការពន្យល់ ទើប​បុរស​នោះ​ចាកចេញ​ទៅវិញ ឈប់​ប្ដឹងផ្ដល់​តទៅទៀត​។ ហេតុការណ៍​នោះ​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៣៥​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​នៅក្នុង​សាលាសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​បុរស​ខាងលើ​នោះ​ឈ្មោះ ស៊ឹម ច​ន្នី អាយុ​៣១​ឆ្នាំ ជា​ប្រជា​កា​ពារ​ភូមិ​បល្ល័ង្ក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពុងចាម រហស្សនាម​បល្ល័ង្ក​១០ និង​មាន​ប្រពន្ធ​ឈ្មោះ ទូច សុខឿន អាយុ​៣១​ឆ្នាំ កម្មការិនី​រោងចក្រ​កាត់ដេរ មានកូន​ប្រុស​២​នាក់​។​ដោយឡែក​កូនប្រុស​ដែល​បុរស​នោះ​អះអាងថា ត្រូវ​ឳ​ពុក​ក្មេក​វាយ​នោះ​ឈ្មោះ ស៊ឹម មាស​សុខ សោភា អាយុ​៣​ឆ្នាំ ចំណែក​ឪពុកក្មេក​ដែល​រង​ការចោទប្រកាន់ នោះ​ឈ្មោះ ទូច ម៉េ​ត អាយុ​ជាង​៥០​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បុរស​នោះបាន​និយាយ​ទាំង​យំ​ឱប​កូន​ថា ខ្លួន​រស់នៅ​ក្នុងភូមិ​ឯណោះ​ទេ​ហើយក៏​ជា​ប្រធាន​ក្រុម​ប្រជា​ការពារ​ភូមិ​នោះដែរ ប៉ុន្តែ​បាន​ឈ្លោះ​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​បន្ទាប់មក​ប្រពន្ធ​របស់គាត់​បាន​នាំ​កូនប្រុស​ទាំង​២​នាក់​រត់​ចេញពីផ្ទះ មក​ស្នាក់​នៅផ្ទះ​ឳ​ពុក​ម្ដាយក្មេក​នៅក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​។​ក្រោយមក​ប្រពន្ធ​បាន​ចូលធ្វើការ​រោងចក្រ​កាត់ដេរ ដោយបាន​ផ្ញើរ​កូន​ឲ្យ​ឳ​ពុក​ម្ដាយក្មេក​មើល ចំណែក​គាត់​ដោយ​ជាប់​ការងារ​មិន​បានមក​តាម​នោះទេ រហូតដល់​វេលា​ល្ងាច ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ ដោយ​នឹក​រលឹកកូន​ពេក ក៏បាន​ធ្វើដំណើរ​ពី​ខេត្តកំពុងចាម មកលេង​កូន​ហើយ​បានឃើញ​ខ្នង​កូន​កន្ទួល ស្នាម​រំពាត់​ហើយ​ពេល​គាត់​សួរ​កូន​ប្រាប់ថា​ជីតា​វាយ​។ ពេលនោះ​គាត់​បាន​សួរនាំ ត្រូវ​ឪពុកក្មេក​ជំរុញ​ឲ្យ​ប្ដឹង​ទើប​គាត់​ទៅប្ដឹង​តែម្ដង ប៉ុន្តែ​ដោយ​នគរបាល​ពន្យល់​ពី​បញ្ហា​ផ្សេង​ទើប​គាត់​ឈប់​ប្ដឹង​វិញ​៕

14885782_1782455835326312_1039768178_n14875262_1782455825326313_1836208109_n