រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នៅ​ព្រែកលាប​របួសធ្ងន់​ស្រាល​៣០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្មករ កម្មការិនី ២០​នាក់​របួសធ្ងន់ ក្នុងនោះ​មាន​ស្ត្រី​ពោះធំ ២​នាក់ និង​១០​នាក់​ផ្សេងទៀត បាន​រងរបួស​ស្រាល​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នៅតាម​ផ្លូវជាតិ​លេខ​៦ ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌឫស្សីកែវ​នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦​នេះ​ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌឫស្សីកែវ ស្ពាន​ទី​៩ ។
​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅមុន​ពេល​កើតហេតុ​រថយន្ត​កូរ៉េ ដែល​ដឹក​កម្មករ​ប្រមាណ ៦០​នាក់ បាន​ព្យាយាម​បើក​ជែង​ម៉ូតូ​កង់​បី ក្នុង​ល្បឿន​លឿន​នោះ ក៏​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់ចាក់​កម្មករ​នៅលើ​ផ្លូវ​តែម្តង​។​
​ក្រុមកម្មករ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​អះអាងថា ពួកគេ​រស់នៅ​ព្រែក​អញ្ចាញ​បម្រើការ​នៅ​រោងចក្រ ៦​ជាន់ ស្ថិតនៅ​ជិត​ស្ពាន​ទី​៦​។ ទោះបីជា​យ៉ាងណា ក្រោយ​កើតហេតុ​ភ្លាមៗ​កងកម្លាំង​សមត្ថកិច្ច បាន​ញាប់ដៃ​ញាប់ជើង​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​អស់ហើយ ដើម្បី​ជួយសង្គ្រោះ​៕

fn-2016-10-27-07-15-08-0fn-2016-10-27-06-59-38-2fn-2016-10-27-06-59-38-1