សំណុំរឿងលោក ហុង សុខហួរ នឹងប្រកាសសាលក្រមនៅថ្ងៃទី៧វិច្ឆិកា
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញសម្រេចប្រកាស សាលក្រមសំណុំរឿង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
គួរបញ្ជាក់ថា លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈបទប្រើប្រាស់ ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ហើយយកឯកសារក្លែងនេះទៅបង្ហោះក្នុង ផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី៕