យុវជន CNRP ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​កូនស្រី​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​នេះ​ម្សិលមិញ​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ប្រឆាំងនឹង កញ្ញា កឹម មនោ​វិទ្យា ដែល​កូន​ជា​ស្រី​លោក កឹម សុខា ប្រធានស្តីទី ពាក់ព័ន្ធ​ការរិះគន់ លោក សម រ​ង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។
​គួរ​បញ្ជាក់ថា កញ្ញា កឹម មនោ​វិទ្យា អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់ លោក សម រ​ង្ស៉ី ជា​បន្តបន្ទាប់ នៅ​រយៈពេល​២​សប្តាហ៍​ក្រោយនេះ​។ កញ្ញា កឹម មនោ​វិទ្យា បាន​រិះគន់​លោក សម រ​ង្ស៉ី ចំពោះ​ការលើកឡើង​ដែល​ចង់​ជាប់ពន្ធនាគារ​ជំនួស​សកម្មជន និង​មន្ត្រី​គណបក្ស​នៅ​កម្ពុជា​។ ជាងនេះទៅទៀត កញ្ញា មនោ​វិទ្យា បានប្រកាស​នៅលើ​បណ្តាញ Twitter ថា លោក សម រ​ង្ស៉ី ដល់​ពេលដែល​ត្រូវ​ប្រកា​សការ​នីរ​ទេស​របស់ លោក​ហើយ ហើយ​ថា ចំពោះ​រឿងនេះ លោក សម រ​ង្ស៉ី ក៏​ឈ្នះ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ឈ្នះ​៕

imagesfn-2016-10-26-21-21-29-0