ដោយ៖ប៉ែន សុផល
បាត់ដំបង៖សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកថ្មគោលបានអោយដឹងថា ករណីប្លន់ដោយកាំបិតបាំងតោខាងលើកើតឡើងនៅវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ឋិតក្នុងក្រុមទី១៩ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះជាប្រពន្ធឈ្មោះមឿន វិរះ អាយុ២៨ឆ្នាំបានរៀបរាប់ថា មុនពេលកើតហេតុមានជនពាក់ស្រោមបិតមុខម្នាក់ដើរសំដៅចូលទៅខាងក្នុងផ្ទះហើយទាញយកកាំបិតបាំងតោគំរាមកាប់សម្លាប់ខ្លួន ហើយគំរាមថាប្រសិនបើហ៊ានស្រែកត្រូវស្លាប់ រួចជនខាងលើនេះបានសំឡុតរកកាបូបលុយទុកនៅកន្លែងណា បន្តិចមកទើបគាត់ស្រែករកប្តីប្រាប់ថា កាបូបលុយនៅលើធុងសាំង ភ្លាមនោះចោរប្លន់បានទៅយកកាបូបលុយនៅលើធុងសាំងតែម្តង ខណះជនបិតមុខដូចគ្នាម្នាក់ទៀតដើរតាមឆ្គកជាប់ជាមួយនិងប្តីរបស់គាត់ដែលនៅខាងក្រៅផ្ទះ ។
ជនរងគ្រោះបន្តរថា ក្រោយពីក្រុមចោរបានយកកាបូបលុយបានហើយក៍នាំគ្នារត់ទៅទិសខាងលិចបាត់តែម្តងទើបមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ភូមិ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះរ៉ន សូវៀត អាយុ៣១ឆ្នាំនិងប្រពន្ធឈ្មោះមឿន វិរះ អាយុ២៨ឆ្នាំ មុខរបរលក់ដូរចាប់ហួយ។ ទ្រព្យសម្បត្តិដែលបាត់បង់មានលុយខ្មែរចំនួន៥លានរៀល ផ្លាកដៃផ្លាកទីនជារបស់បញ្ចាំមួយខ្សែនិងជញ្ជៀនផ្លាកទីន១វង់ទៀតទម្ងន់៥ហ៊ុន។
ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមមុខសញ្ញាដែលមានពន្លឺមួយចំនួន ដើម្បីចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ក្រុមចោរប្រដាប់ដោយកាំបិតគំរាមសម្លាប់ប្លន់យកលុយជាង៥លានរៀល