ភ្នំពេញ៖ជនសង្ស័យជាក្រុមចោរប្លន់២នាក់ និងអ្នកទទួលផលចោរកម្ម២នាក់ទៀតត្រូវកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងខណ្ឌ សហការគ្នាជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញបង្ក្រាបបានភ្លាមៗជាបន្តបន្តបន្ទាប់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦តាមបណ្តោយផ្លូវមេតុងភូមិភ្នាតសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ចិន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាអ្នករត់ឌុប ស្នាក់នៅសង្កាត់ ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពពត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យបានអោយដឹងថា ខណៈជនរងគ្រោះ រត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យថា មានគេប្លន់ម៉ូតូរបស់ គាត់ ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅឆ្នាំ២០១៤ ពាក់ស្លាក់លេខភ្នំពេញ1CL2122 ដោយជនសង្ស័យទាំង២នាក់ខាងលើបានហៅម៉ូតូរបស់គាត់អោយឌុបពីរំវង់មូលចោមចៅដឹកទៅម្តុំស្ទឹងមានជ័យដោយក្នុងតំលៃ២ម៉ីុនរៀល ខណៈជិះមកដល់ជិតផ្សារត្រពាំងថ្លឹង ក៏ជនសង្ស័យទាំង២នាក់នោះបានអោយឈប់មួយភ្លេសចូលទៅយកខោអាវ ពេលយកខោអាវបានហើយ ក៏អោយជនរងគ្រោះឌុបបន្តមកស្ទឹងមានជ័យចំណុចកើតហេតុខាងលើ ក៏ជនសង្ស័យទាំង២នាក់ម្នាក់ជាអ្នកយកកាំបិតតាំងតោយកមកគំរាមកាប់នឹងម្នាក់ទៀត បានទាញយកសោរម៉ូតូ ភ្លាមៗនោះដែលជនរងគ្រោះគាត់ភ័យស្លុនស្លោពេកក៏រត់ចោលម៉ូតូ ហើយមកបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ រួចលោកមេប៉ុស្តិ៍ ម៉ៅ សាវឿន បានអោយនាយប៉ុស្តិ៍រង ឯម ភារី សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញបានចេញរុករកមុខចោរកាប់ប្លន់យ៉ាងសកម្មនៅក្នុងខណ្ឌមានជ័យនេះទើបដឹងមុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីរកបក្សពួកជាបន្តទៀត។
បើកតាមការសារភាពរបស់ជនសង្ស័យទាំង២នាក់នោះបានប្រាប់អោយដឹងថាខ្លួនពិតជាធ្វើសកម្មកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតមេនហើយខ្លួនបានធ្វើសកម្មនេះជាច្រើនដងហើយពេលដែលប្លន់បានហើយក៏យកទៅលក់អោយបុរស២នាក់មានឈ្មោះ ផាន់ សារ៉ាន់ ភេទប្រុស អាយុ៣១ ឆ្នាំកសិករ ស្នាក់នៅ ស្រុកកំណើតភូមិជើងកើប ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ ម៉ៃ ស៊ីថា អាយុ២១ កសិករ មានស្រុកកំណើត ជាមួយជនសង្ស័យខាងលើ បន្ទាប់មកលោក នាយរងប៉ុស្តិ៍ឯម ភារីបានរាបចំធ្នាក់អោយជនទាំងពីរនាក់ ទូរសព្ទ័ហៅអ្នកទទួលទិញម៉ូតូនោះអោយមកយកម៉ូតូ១គ្រឿងទៀតហើយអ្នកទទួលផលចោរកម្មនោះបានណាត់ជនសង្ស័យជាចោរអោយយកមកអោយគេនៅម្តុំរោងចក្រស្រាបៀកម្ពុជាស្ថិតក្នុងខណ្ឌដង្កោរូយចលោកឯម ភារីបានរាយការណ៍ទៅលោកម៉េង វិមានតារ៉ាអធិការរងខណ្ឌមានជ័យទទួលព្រហ្មទណ្ឌដឹកនាំកំលាំងទៅរងចាំស្ទាក់ចាប់់អ្នកទទួលផលខាងលើបានទាំងយប់តែម្តង ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៤នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូន់ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕