តុលាការពន្យារពេលសវនាការសំណុំរឿងមេឃុំ ស៊ាង ចែត
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការ លើសំណុំរឿងសូកប៉ាន់សាក្សីរបស់ លោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ទៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះវិញ ខណៈដែលមន្ត្រីតុលាការបានអះអាងថា ការសម្រេចពន្យារពេលសវនាការ លើសំណុំរឿងលោក ស៊ាង ចែត ពេលនេះដោយសារតែតុលាការត្រូវការកោះហៅសាក្សីបន្ថែមទៀត។
សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលទាក់ទងរឿងអាស្រូវផ្លូវភេទជាមួយលោក កឹម សុខា៕