សន្តិសុខ​ដែល​ត្រូវ​ចៅសង្កាត់​ព្រែកប្រា​វ៉ៃ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តាម​ប្រភពពី​ក្រុមគ្រួសារ​ឲ្យ​ដឹងថា កាលពី​វេលា​ប្រមាណ​ជា​៦ និង​៣០​នាទី​ព្រឹក​នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦​នេះ សន្ដិសុខ​បុរី «​ស​ម្ប​តិ្ត មាន​ហេង​» ឈ្មោះ មាស ដី​ដុំ ដែល​ត្រូវ​លោក​ចៅសង្កាត់​ព្រែកប្រា​វ៉ៃ​នោះ ត្រូវបាន បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដោយ​ស្ថាន ភាព​ជម្ងឺ​របស់​ជនរងគ្រោះ​ពុំបាន​ធូរស្រាល​នៅឡើយ ។​
​ចំណែក​គ្រូពេទ្យ​ដែល​ព្យាបាល​ជម្ងឺ​ជនរងគ្រោះ បានអោយដឹងថា អ្នក​ជម្ងឺ​មាន​អាការ​ហើម (​ខ្ទាំ​) ក្បាល​ខាងស្ដាំ ដែល​ប៉ះពាល់​ដល់​សរសៃ​ដៃ​ខាងស្ដាំ​កម្រើក​មិន​រួច ដូច្នេះ​ក៏​សម្រេច​បញ្ជូន​ជនរងគ្រោះ​ទៅ ព្យាបាល​នៅ​ប្រទេស​វៀតណាម​បន្តទៀត ។​
​យ៉ាងណាក៏ដោយ ក្រុមគ្រួសារ​អះអាងថា ចំពោះ​ថ្លៃ​ចំណាយ​លើ​ការធ្វើដំណើរ ថ្លៃ​ព្យាបាល និង​ថ្លៃ​ស្នាក់នៅ​គឺ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងស្រុង​ទៅលើ​ការចំណាយ​នេះ ។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​មិន​សប្បាយចិត្ត​គឺ​ជនបង្ក​នៅមាន​សេរីភាព​នៅឡើយ រហូតមកដល់​ពេលនេះ ។​
​ពាក់ព័ន្ធ​ករណីនេះ គេ​បានទទួល​ព័ត៌មាន​ថា ចៅសង្កាត់​ព្រែកប្រា លោក ហួរ ហួត ដែល​បង្ករ​អំពើហិង្សា​នេះ បាន​រត់គេចខ្លួន​បាត់​ហើយ ជាមួយគ្នានេះ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​ផងដែរ​៕

0a4fe8f04486cb6903b63aa3b61294f1_l