ដោយ៖ប៉ែន សុផល
បាត់ដំបង៖មន្ត្រីរាជការ ប្រជាពលរដ្ឋនិងក្រុមអាជីករមកពីក្រុងបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងប៉ៃលិន ក្រុងសៀមរាបនិងក្រុងពោធិសាត់ជួបប្រជុំគ្នាជិះកង់ដង្ហែជាក្បួនដើម្បីលើកកម្ពស់បរិស្ថានទីក្រុងស្អាតនិងកាត់បន្ថយឧស្ម័នពុលអាកាសធាតុ។
នៅក្នុងកម្មវិធីដែលប្រព្រឹត្តទៅនៅព្រលឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ការជួបប្រជុំគ្នារវាងមន្ត្រីរាជការ សិស្សានុសិស្ស ក្រុមអាជីករនិងប្រជាពលរដ្ឋមកពីក្រុងជាប់ខេត្តគ្នាចំនួន៥ជិត៦០០នាក់ជួបប្រជុំគ្នាជិះកង់ជាលក្ខណះកីឡាដើម្បីលើកកម្ពស់វិស័យកីឡាជាតិនិងដើម្បីបរិស្ថានទីក្រុងស្អាត ទីក្រុងប៉ៃតងនិងកាត់បន្ថយចំហាយឧស្ម័នពុលដែលប៉ះពាល់ដល់អាកាសធាតុ។
លោកបញ្ជាក់បន្តថា ការជិះកង់មឡរឡាតុងនេះដែរ មិនមែនជាការប្រណាំងយកឈ្នះចាញ់នោះទេ ផ្ទុយទៅវិញវាបានបញ្ជាក់ពីចូលរួមយយ៉ាងផុលផុសពីមជ្ឍដ្ឋានជាច្រើនបំណងចំបងលើកស្ទួយវិស័យកីឡាពិសេសដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។
លោកបណ្ឌិត ស្រ៊ាន ពៅ ជាសមាជិកក្រុមអ្នកជិះកង់មកពីខេត្តបាត់ដំបងបានអោយដឹងដែរថា កម្មវិធីដ៍ល្អខាងលើនេះមានសារះសំខាន់ជាលើកដំបូងសម្រាប់ខេត្តបាត់ដំបងទាក់ទងលើកស្ទួយវិស័យកីឡាដើម្បីសុខភាព កាត់បន្ថយការប៉ះពាល់ចំហាយឧស្ម័នពុលក្នុងអាកាសធាតុ។
ចំណែកលោក រស់ ឈន មកពីសាកលវិទ្យាល័យចេនឡាបានលើកឡើងថាដំណើរជិះកង់នេះក៍ជាផ្នែកមួយបំផុសគំនិតដល់ក្មេងជំនាន់ក្រោយអោយចេះស្រលាញ់ជាមួយវិស័យកីឡាជៀសវាងការប្រើប្រាស់គ្រឿងញៀនឬដើរលេងប្រព្រឹត្តអំពើមិនគប្បីប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ក្បួនជិះកង់ជាលក្ខណៈកីឡានេះចាប់ផ្តើមចេញពីចំនុចសួនច្បារនាគបាញ់ទឹកកណ្តាលក្រុងបាត់ដំបងរួចបន្តរដំណើរជុំវិញតាមគោលដៅផ្លូវវាងក្នុងក្រុង ដែលមានចម្ងាយផ្លូវជាង១៨គីឡូម៉ែត្រ៕