សម្រេចឃុំខ្លួន​យុវជន​ដែល​បង្ហោះ​វីដេអូ​ប្រមាថ​អាយុជីវិត​នាយករដ្ឋមន្រ្តី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​យុវជន​ម្នាក់​ដែល​បាន​បង្ហោះ​វីដេអូ​តាម Facebook ប្រមាថ​អាយុជីវិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ចោទប្រកាន់​២​បទល្មើស ដែល​ការសម្រេច​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​យុវជន​នេះ​មានឈ្មោះ សាម ភាព អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។ រូបគេ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន​ពីបទ​ល្មើស ក្នុងនោះ​មាន «​គំរាមកំហែង​ថា​នឹង​សម្លាប់ និង ញុះញង់ ឲ្យ​មានការ​រើសអើង​តាម​មាត្រា​២៣៣ និង មាត្រា​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​។​
​គួររម្លឹកថា ជនសង្ស័យ​រូបនេះ ត្រូវបាន​នគរបាល​ខេត្តព្រៃវែង​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​របស់​យុវជន​នេះ​តែម្ដង រួច​បញ្ជូន​ទៅកាន់​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​២៧ ខែតុលា តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​៕

fn-2016-10-29-15-28-29-0