សព​លោក ប៉ែន សុវណ្ណ នឹង​ហែ​មក​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី​២​វិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក ប៉ុល ហំ​ម តំណាងរាស្ត្រ​បក្សប្រឆាំង​បាន​ឲ្យ​ដឹងថា សព​លោក ប៉ែន សុវណ្ណ នឹង​ហែ​ពី​ស្រុកកំណើត​នៅ​ខេត្តតាកែវ ដើម្បី​យកមក​តម្កល់​នៅ​វត្ត​ថា​ន់ ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ខាងមុខនេះ​។ លោក​បញ្ជាក់ថា សព​លោក ប៉ែន សុវណ្ណ នឹង​ហែ​ចេញ​ខេត្តតាកែវ នៅ​ម៉ោង​៧​ព្រឹក យកមក​ត​កម្ក​ល់​នៅ​វត្ត​ថា​ន់ ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​គ្រោង​បូជា​នៅ​ថ្ងៃអាទិត្យ ទី​៦ ខែវិច្ឆិកា វេលា​ម៉ោង​៩​ព្រឹក​តែម្តង​។​
​លោក ប៉ែន សុវណ្ណ បានទទួល​មរណភាព​នា​ថ្ងៃទី​២៩ ខែតុលា ដែលមាន​អាយុ​៨០​ឆ្នាំ ដោយ​រោគាពាធ​។​លោក ប៉ែន សុវណ្ណ កើត​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៣៦ ហើយ​លោក​ធ្លាប់ជា​អតីត​នាយករដ្ឋមន្ត្រី​ទីមួយ​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨១​។ ក្រោយមក​លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​លួច​ចរចា​ស្ងាត់ៗ ជាមួយ​ក្រុមខ្មែរក្រហម​៕

fn-2016-10-31-11-38-34-0