រកឃើញ​គំនរ​ឈើ​ជាច្រើន​កំណាត់ដែល​ក្រុម​ឈ្មួញ​លាក់ទុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2016 ក+ ក-

ខេត្តស្ទឹងត្រែង​៖​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈរជើង​ខេត្តស្ទឹងត្រែង បាន​រកឃើញ​ទីតាំង​លាក់ទុក​ឈើ​ប្រភេទ​លេខ​១​ជាង​១០០​កំណាត់ នៅវេលា​ម៉ោង​១​និង​២០​នាទី រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​-​ខេត្តស្ទឹងត្រែង ។ មន្ត្រី​ជំនាញ​អះអាងថា ឈើ​ទាំងនោះ​ប្រភេទ​ឈើ​សុ​ក្រំ កកោះ ធ្នុង និង​ឈើ​ត្រ​សេក​។​
​សមត្ថកិច្ច​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ចុះបង្ក្រាប​សម្មភាព​ប្រមូល​ទិញ ដឹកជញ្ជូន ឈើ​ខុសច្បាប់​បានជា​ច្រើន​កន្លែង​។ ដោយឡែក​នៅ​ខេត្តស្ទឹងត្រែង​នេះ សមត្ថកិច្ច​កំពុង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដោយមាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​វាស់វែង​បញ្ជូនទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អនុវត្តតាម​នីតិវិធី រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត និង​បន្ត​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​នូវ​ម្ចាស់​ឈើ​ក៏ដូចជា​អ​ញ្ញត្តិ​ជន ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ដើម្បី​ចូលរួម​អនុវត្តតាម​បទបញ្ជា ក៏ដូចជា​គោលការណ៍រ​បស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​៕

fn-2016-10-31-14-08-38-0