សង្ស័យ​ករណី​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ​ក្នុង​បន្ទប់​ជួល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2016 ក+ ក-

​ភ្នំពេញ​៖​សង្ស័យ​ករណីរ​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ​នៅក្នុង​បន្ទប់​ជួល ទុកចោល​នៅក្រោម​គ្រែ​១​ថ្ងៃ​ទើប​ដឹង​ក៏មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​សព​ជនរងគ្រោះ​ឈ្មោះ ផាត ស្រី​ណេ​ត អាយុ​២២​ឆ្នាំ​មុខរបរ​ជា​អ្នករត់​តុ​ក្នុង​ហាង​កាហ្វេ​ស្រុកកំណើត​នៅ​ភូមិ​ទួល​ប​ណ្តោ​ល ឃុំ​ជី​គោ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ប្តី​ឈ្មោះ អំ ឌឿ​ន អាយុ​៣៧​ឆ្នាំ ស្រុកកំណើត ភូមិ​រលួស ឃុំ​ព្រះ​ធាតុ ស្រុក​កំពុងត្របែក ខេត្តព្រៃវែង ដែល​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជាបឋម​ថា​ជា​ឃាតកម្ម​សម្លាប់​ប្រពន្ធ​។​
​នៅពេលនេះ​សមត្ថកិ្ច​កំពុងធ្វើការ​ស្រាវជ្រាវ ចំណែក​ជនសង្ស័យ​រត់​គេចខ្លួន​បាត់ស្រមោល​៕

14937930_1785385398366689_86864629_n14881392_1785385378366691_1893996277_o14885730_1785385375033358_1705933367_n