ខឹង​ស៊ី​ផ្លេ​ម៉ូតូ មុខផ្ទះ​រាល់​យប់ បើកទ្វារ​ផ្ទះ​បាញ់​២​គ្រាប់​បណ្តាលអោយរ​បួស​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2016 ក+ ក-

ដោយ៖ប៉ែន សុផល

​ខេត្តបាត់ដំបង​៖​ចុងភៅ​ម្នាក់​រងរបួស​ត្រង់​ជើង​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​បន្ទាប់ពី​មន្ត្រី​កង​រាជ​អាវុធ​ដៃដល់​ម្នា​ក់បាន​ប្រើ​កាំភ្លើង​ធុន​កា​៥៤​បាញ់​អោយរ​បួស​ព្រោះតែ​ខឹង​ស៊ី​ផ្លេ​ម៉ូតូ​ស្ទើរ​រាល់​យប់​មុខផ្ទះ​។ ពត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ហេតុ​ការបង្ករ​ការភ្ញាក់ផ្អើល​ខាងលើ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​ក្នុង​ចំនុច​ក្រុមទី​១៧ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​ជនដៃដល់​ជាម​ន្ត្រី​កង​រាជ​អាវុធ​ខេត្ត​ឈ្មោះ​ភាន រស់នៅ​កន្លែងកើតហេតុ​ខាងលើ រីឯ​ជនរងគ្រោះ​ឈ្មោះ​ព្រឿង រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ របរ​ជា​ចុងភៅ​ក្នុង​សណ្ឋាគារ​ក្លា​ស៊ី មាន​ទីលំនៅ​ក្នុងភូមិ​ស្តី ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​
​ប្រពន្ធ​ជនដៃដល់​បានបញ្ជាក់​ជនរងគ្រោះ​នៅ​យប់កើតហេតុ​បាន​ឈប់​ចត​ម៉ូតូ​នៅមុខ​ផ្ទះ​របស់ខ្លួន​ហើយ​បាន​ស៊ី​ផ្លេ​ម៉ូតូ​បង្ករ​ការរំខាន​ដំណេក​ស្ទើរ​រាល់​យប់​និង​ពេលខ្លះទៀត​រ៉ូ​ម៉ូតូ​ដើម្បី​ជា​សញ្ញា​ហៅ​គូរ​កន​ដែល​ជួល​ផ្ទះ​ស្នាក់នៅ​នៅក្បែរ​គ្នា​ទៀត​។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​ទីបញ្ជាការ​កង​រាជ​ខេត្ត​កំពុង​ស៊ើបសួរ​និង​ធ្វើ​កំណត់ហេតុ​ដើម្បីអោយ​ជនដៃដល់​ទទួលខុសត្រូវ​លើ​ការប្រព្រឹត្ត​របស់ខ្លួន​៕

img_6829img_6833