មេ​ឆ្នោត​៤​នាក់ និង​អ្នក​ចាក់​២​នាក់​ប្រឈម​នឹង​ការបញ្ជូន​ទៅកាន់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បើក​ការបង្ក្រាប​បទល្មើស​ល្បែង​ឆ្នោត​ក្នុង​ក្រុង​បាត់ដំបង ឃាត់ខ្លួន​បាន​មេ​ឆ្នោត​ធំ​ដុះ​ស្លែរ​ចំនួន​៤​នាក់​រួមទាំង​អ្នក​ចាក់​២​នាក់​ផ្សេងទៀត​អាច​ប្រឈម​កា​រប​ញ្ជួ​ន​ទៅកាន់​តុលាការ​។​
​លោក​អនុសេនីយ៍ទោ ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​បានអោយដឹង​ថា ក្រោម​ការកំណត់​មុខសញ្ញា​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ចំនួន​៨​ទីតាំង បង្ក្រាប​ជាក់ស្តែង​បានតែ​៤​កន្លែង​ប៉ុណ្ណោះ ដោយសារ​ការ​បែកធ្លាយ​ព័ត៌មាន​។​
​ដោយឡែក​ចំពោះ​ករណី​បង្ក្រាបបាន​លើ​គោលដៅ​ក្រោយ​ផ្ទះសំណាក់​លុ​ច្ស​ក្នុងភូមិ​២០​ឧសភា ចំនុច​ក្បែរ​ពេ​ទ្យា​យ​ជី ក្នុងភូមិ​រំចេក​១ ចំនុច​ក្បែរ​សណ្ឋាគា​ហូ​លី​ដេ​ចំនួន​២​កន្លែង​ទៀត​ក្នុងភូមិ​ព្រែក​មហាទេព ករណី​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ពាក់​ព​ន្ធ័​ចំនួន​៦​នាក់ ក្នុងនោះ​មាន​មេ​ឆ្នោត​ចំនួន​៤​នាក់​និង​អ្នក​មកចាក់​ចំនួន​២​នាក់​ទៀត​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ផែន​យុត្តិធម៌​បាន​លើកឡើងថា យុទ្ធនាការ​បង្ក្រាប​នេះ​ធ្វើឡើង​ក្នុងពេល​ស្របគ្នា​តែមួយ​នៅវេលា​ម៉ោង​២.០០​នាទី​រសៀល​ថ្ងៃទី​០១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦ ។ វិធានការ​បង្ក្រាប​នេះដែរ​និង​បន្តរ​ធ្វើ​ដូច​ភ្លៀងរលឹម​ពិសេស​យោងតាម​ស្មារតី​កិច្ចប្រជុំ​ផ្សព្វផ្សាយ សេចក្តី​ណែរ​នាំ​ស្តីពី​ការអនុវត្តន៍​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​៕

14954337_1785591201679442_1251593053_o14914863_1785591211679441_685298339_n14937792_1785591195012776_371119600_n