ខេត្តកណ្តាល៖យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជនអាយុក្រោយ១៥ឆ្នាំ ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបន្ទប់លេខ៦០៣ ផ្ទះសំណាក់យីហោមហាលាភ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យុវជនសង្ស័យមានឈ្មោះ ដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកឯក្មេងស្រីរងគ្រោះ អាយុ១៣ឆ្នាំ មានទីលំនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យបានស្រលាញ់គ្នាជាង១ឆ្នាំហើយ ហើយនៅមុនថ្ងៃកើតហេតុជនរងគ្រោះបានទូរស័ព្ទណាត់ជនសង្ស័យជាសង្សារទៅដើរលេងសួនច្បារមាត់ទន្លេក្រុងតាខ្មៅ រួចក៏នាំគ្នាចូលរួមភេទនៅផ្ទះសំណាក់ខាងលើតែម្តង។
ចំណែឯម្តាយក្មេងស្រីរងគ្រោះ ដោយសារបាត់កូនមិនឃើញនៅផ្ទះក៏បានរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយឃាត់ខ្លួនជនសង្ស័យ ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេច៣ដងមែននៅផ្ទះសំណាក់ ព្រោះតែពួកគេស្រលាញ់គ្នា មិនមានការបង្ខិតបង្ខំឡើយ។ ក្រោយសាកសួររួច សមត្ថកិច្ចបានក៏សាងសំណុំរឿង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕