បន្ត​ចុះ​ឃាត់ខ្លួន​វៀតណាម​២៦​នាក់​នៅ​ខណ្ឌ​ច្បារអំពៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រុម​ប្រតិបត្តិការ​ចម្រុះ​មាន នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហកា​ជាមួយ កម្លាំង​នគរបាល ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​ឃាត់ខ្លួន​ជន​វៀតណាម​ចំនួន​២៦​នាក់ (​ស្រី​០៧​នាក់​) ពីបទ​រស់នៅ និង​ធ្វើការ​ខុសច្បាប់ នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
​បច្ចុប្បន្ន​ជនជាតិ​វៀតណាម ទាំង​២៦​នាក់ ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

fn-2016-11-02-07-40-47-6fn-2016-11-02-07-40-46-1