ACU បញ្ជូនប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារមកតុលាការ
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នេះសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនលោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងបក្ខពួកម្នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមមន្ត្រីសាលាខេត្តព្រះវិហារម្នាក់បានលួចបង្ហើបថា ករណីនេះអាចជាប់ពាក់ព័ន្ធ ការលក់ដីមន្ទីរនៅក្នុងខេត្ត ប៉ុន្តែរឿងនេះដូចជាយូរហើយ តាំងពីក្រសួងមិនទាន់បំបែកនៅឡើយ។
គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ មកសួរនាំកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលនេះត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការតែម្តង៕