មនុស្ស​ស្រី​៣​នាក់​ជាប់អន្ទាក់ PM ខេត្ត​ករណី​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​Pm​ខេត្ត​បាត់​ដំ​បង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​នៅ​ម៉ោង​១០ និង​១៥ នាទី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កម្លាំង​ការិយាល័យ​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​។​
ជនសង្ស័យ​ទី​១ ឈ្មោះ លី សុះ​រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​សូ​ភី​២ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។ ២-​ឈ្មោះ ហម គឹម​ហៀ​ង ភេទ​ស្រី អាយុ​២៩ ឆ្នាំ​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ៣-​ឈ្មោះ ស្រៀ​ង លាង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​គ្រឿងញៀន​ម៉ា​ទឹកកក ១៧ កញ្ចប់ ទម្ងន់ ( ៥៨,៩៥ )​ក្រាម​។ ម៉ូតូ​០២​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ច ពណ៌​ស ឆ្នាំ ២០១៦ គ្មាន​ស្លាក​លេខ និង​ម៉ាក​ហុងដា​ឃ្លី​ច​ពណ៌​ស ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បាត់ដំបង 1M ៩៥២៩ និង​ទូរស័ព្ទដៃ ០៣ គ្រឿង​។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

14962827_1786356984936197_84289804_n