កម្មការិនី​រោងចក្រ​ចក្រ​វី​ង​ស្តារ​ស៊ូ​ច្រើន​នាក់​ដួលសន្លប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​កម្មករ​-​កម្មការិនី​ជាច្រើន​នាក់​បម្រើ​ការងារ​នៅ​រោងចក្រ​វី​ង​ស្តារ​ស៊ូ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយ​សង្ស័យថា បណ្តាល​មក​សារ​ធាតុគីមី​(​ថ្នាំ​ដាក់​ក្នុង​ក្រណាត់​)
​គួរ​បញ្ជាក់ថា រោងចក្រ​វី​ង​ស្តារ​ស៊ូ មាន​ទីតាំងនៅ​ភូមិ​អង្គ​សុគន្ធា ឃុំ​មហាសេដ្ឋី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ទោះជា​យ៉ាងណា​ជុំវិញ​ករណីនេះ​គេ​នៅ​មិនទាន់​ដឹងថា មាន​ចំនួន​កម្មករ​-​កម្មការិនី​ប៉ុន្មាន​នាក់​ពិតប្រាកដ​នៅឡើយ​ដែល​ដួលសន្លប់​នោះ​៕

44c1dd22-6bc3-4be9-82f6-bb361715f043608cd0ad-7e96-47e7-8cca-529e762e9c3c