ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សំណុំរឿង​លោក កឹម សុខា នៅ​ដដែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោលគឺ​ផ្តន្ទាទោស​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ រយៈពេល​៥​ខែ និង​ពិន័យ​៨០​ម៉ឺន​រៀល​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​សាលាឧទ្ធរណ៍​ចាប់ផ្ដើម​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្រោម​ការចោទប្រកាន់​ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន​ក្នុងនាម​ជា​សាក្សី​ពាក់ព័ន្ធ​បទល្មើស​សញ្ចារកម្ម​ដែលមាន​អ្នកនាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។​
​ទោះជា​យ៉ាងណា​លោក ហែម សុជាតិ មេធាវី​មួយរូប​ក្នុងចំណោម​៥​រូប បញ្ជាក់ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា ការសម្រេច​នេះ​មិន​ត្រឹមត្រូវ​នោះទេ ហើយ​ក្រុម​មេធាវី​នឹងដាក់​ពាក្យបណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត​៕

sokha-xn