ពលរដ្ឋខ្មែរចំនួន៦,៨៧២,៦៥១នាក់បានទៅចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០១៦ម្សិលមិញនេះប្រជាពលរដ្ឋខ្មែរចំនួន៦,៨៧២,៦៥១នាក់ ស្មើនឹងប្រមាណ៧១.១១ភាគរយហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង៩.៦លាននាក់៕