ក្រុម​ក្មេង​ទំនើង​អុកឡុក​សង្គម​១៧​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ការអនុវត្ត​ជាប្រចាំ​តាម​អនុសាសន៍​ណែនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង ទទួលបន្ទុក​ផែន​នគរបាល​យុត្តិធម៌ បាន​ដឹក នាំ​បញ្ជា​ដល់​ក្រុមនគរបាល បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ដែលមាន​លោក​អនុ សេនីយ៍​ទោ ឈឿង គឹម​សុង​ជា​ប្រធាន បានចេញ​ប្រតិបត្តិ​ការឃាត់​ក្រុម​ក្មេង ទំនើង​ចំនួន ០២​ក្រុម​ដែល​កំពុង​ដេញ​កាប់​ចាក់​គ្នា​នៅតាម​សួន​សាធារណៈ​ក្នុង​ក្រុ​បាត់ដំបង​យ៉ាង​អណាធិបតេយ្យ​នា​វេលា ម៉ោង​០០ និង​៣០​នាទី​រំលងអធ្រាត្រ​ថ្ងៃទី ៦ ខែវិច្ឆិកា​ឆ្នាំ​២០១៦ ឈានចូល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។
ក្នុង​ប្រតិ​បិ​ត្តិ​ការ​នេះ ឃាត់​បាន​ក្មេងៗ​ទាំងអស់ ចំនួន ១៧​នាក់ និង​ដកហូត​ដាវ​សាំ​ម៉ូ​រ៉ៃ ចំនួន ០១​ដើម​ផងដែរ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី​ស្នងការរង​បាន​បញ្ជាក់ថា ក្រុម ក្មេងៗ​ទាំងនេះ មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​និង​ឈានដល់​ធ្វើ​កំណត់ហេតុ​អប់រំ​ណែនាំ​ឲ្យ​ឈប់​ប្រព្រឹត្ត ហើយ​ស្នើ​ឲ្យ ឪពុក ម្តាយ​អាណាព្យាបាល​មក​ធានា​យកទៅ​លំនៅដ្ឋាន​វិញ​៕

14996299_1788227514749144_880874056_n14971279_1788227518082477_1166560885_n14971444_1788227524749143_404131001_n