ប្រជាពលរដ្ឋខ្មែរជិត៧លាននាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ម្សិលមិញនេះប្រជាពលរដ្ឋខ្មែរចំនួន ៦,៩០៤,៤៥៦នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានសិទ្ធិចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕