រាជធានីភ្នំពេញ៖សេចក្តីរាយការណ៍ជំហានដំបូងឱ្យដឹងថា យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និង២នាក់ទៀតបានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍ផ្ទុះអាវុធបាញ់ជាច្រើនគ្រាប់ ស្ថិតនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១០ វិច្ឆិកា នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៥៤ កែងផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បន្តថា ក្នុងករណីនេះបណ្តាលឲ្យស្លាប់មន្ត្រីយោធាម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោទៀតផង និងរបួសម្នាក់ ដែលបណ្តាលមកពីរឿង ស្នេហា។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ជនដៃដល់មានឈ្មោះ សែន រដ្ឋា ថ្នាក់អនុសេនីយ៍ បានបាញ់ លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្សបណ្តាលឲ្យស្លាប់ និងម្នាក់ទៀត របួសជាស្ត្រីត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយផ្តើមចេញពីរឿង ស្នេហា។
ទោះជាយ៉ាងណាជនដៃដល់ក្នុងករណីនេះត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់ខ្លួនឯងផងដែរ៕